ព័ត៌មានជាតិ

Update៖ ប្រទះឃើញរថយន្ត១គ្រឿងប្លុងចោលជិត១០ថ្ងៃហើយមិនឃើញមានអ្នករកសោះ!!

ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះរថយន្តមួយគ្រឿងដែលប្លុងចោលជិត១០ថ្ងៃទៅហើយមិនឃើញម្ចាស់សួររកទើបមានការភ្ញាក់ផ្អើលដល់អាជ្ញាធរប្រចាំមូលដ្ឋាន។

រថយន្តដែលគេប្លុងចោលនេះ ម៉ាក Sportage (MRI) ពណ៌ ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2E 3404 បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅម៉ោង៤នឹង៤០នាទីល្ងាចថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយខ្សែរក្នុងភូមិ ទ្រុងមាន់ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានដែលនៅជុំវិញទីនោះបានបញ្ជាក់ថារថយន្តនេះប្លុងចោលជិត១០ថ្ងៃទៅហើយ ដោយឃើញរថយន្តនេះទុកចោលយូរពេក ក៏ប្រជាពលរដ្ឋរស់នៅក្បែរនោះរាយការណ៍ដល់សមត្ថកិច្ចប្រចាំមូលដ្ឋានដើម្បីត្រួតពិនិត្យផងដែរ។

ក្នុងរថយន្តនោះគេបានប្រទះឃើញប័ណ្ណសំគាល់ខ្លួនមួយដែលមានឈ្មោះ សំអន ភេទ ប្រុស ថ្ងៃខែឆ្នាំកំណើត ទី ៥ ខែ ឧសភា ឆ្នាំ ១៩៧៧
មានទីលំនៅ ភូមិ ស្នោរលិច សង្កាត់ ស្នោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

សូមជម្រាបជូនផងដែរថាការប្លុងចោលរថយន្តនេះសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថាមកពីមូលហេតុអ្វីនោះទេ។

បច្ចុប្បន្នរថយន្តដែលប្លុងចោលនេះត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខដើម្បីរក្សារទុកផងដែរដើម្បស្វែងរកម្ចាស់ដើម្បីប្រគល់ឲ្យវិញ៕

មតិយោបល់