ព័ត៌មានជាតិ

ក្រុមកម្លាំងការងារ KILO19 កំពុងបន្តការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនរបស់កុមារអាយុ ៣ឆ្នាំ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: យោងតាមផេក Chlld Protection Unit បានឲ្យដឹងថា ក្រុមកម្លាំងការងារ KILO19 កំពុងបន្តការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនរបស់កុមារអាយុ ៣ឆ្នាំនៅខេត្តព្រះសីហនុ។

ក្រុមកម្លាំងការងារដែលមានមន្រ្តីជំនាញកោសល្យវិច្ច័យពីក្រសួងមហាផ្ទៃ, CPU, នគរបាលខេត្តព្រះសីហនុ, និងនគរបាលស្រុកស្ទឹងហាវ បានធ្វើការពិនិត្យ និងឆែកឆេរនៅកន្លែងកើតហេតុនៅស្រុកស្ទឹងហាវ កាលពីថ្ងៃទី២ និងទី៣ ខែកញ្ញា ពាក់ព័ន្ធជាមួយនឹងករណីបាត់ខ្លួនរបស់ក្មេងស្រី គីម ឡាង ដែរមានអាយុ ៣ឆ្នាំ ហើយត្រូវបានគេឃើញជាលើកចុងក្រោយនៅវេលាម៉ោង ៤ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

កម្លាំងការងារមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្មេងស្រីនេះ និងស្នើរសុំទៅដល់មហាជនណាដែលមានពត៌មានពាក់ព័ន្ធ ដែលអាចជួយក្នុងការស៊ើបអង្កេតនេះបាន សូមរាយការណ៍ដល់នគរបាលខេត្តព្រះសីហនុ ឬCPU តាមរយ:លេខ ០៧៧ ២៤៧ ២៤៧។

ការស៊ើបអង្កេតនេះនិងបន្ត ហើយក្រុមកម្លាំងការងារមិនព្រមសម្រាកឡើយ បើមិនទាន់រកឃើញក្មេងស្រីមួយរូបនេះ៕

មតិយោបល់