ព័ត៌មានជាតិ

ឈួន សុវណ្ណឆៃ និយាយរឿងមានបុរសដាក់សម្ពាធ

ភ្នំពេញៈ ផ្ទុយពីតារាសិល្បៈភាគច្រើនដែលប្រឹងស្រវាស្រទិញការងារសិល្បៈ ដោយមិនរើសមុខក្រោយធ្លាក់ខ្លួនមេម៉ាយ ជាពិសេស គឺការងារក្រៅប្រទេស ដើម្បីកសាងកេរ្តិ៍ឈ្មោះផង និងបានប្រាក់ច្រើនផង តារាចម្រៀងមានសម្រស់មិនចាញ់ក្រមុំអ្នកនាង ឈួន សុវណ្ណឆៃ បែរជាប្រកែកគ្រប់លើករាល់ពេលមានសំណើឲ្យចេញច្រៀងក្រៅប្រទេសទៅវិញ។ មនុស្សជាច្រើនបានប៉ាន់ស្មានថា អ្នកនាងមានបុរសនៅពីក្រោយខ្នងជាអ្នកដាក់សម្ពាធ ប៉ុន្តែអ្នកនាងបែរជាអះអាងថា ការសម្រេចចិត្តរបស់ខ្លួនអត់មានបុរសណាម្នាក់ឃាឃាំង ដូចអ្វីដែលបានលើកឡើងនោះឡើយ។

ឈួន សុវណ្ណឆៃ បានសារភាពថា ក្រោយពីនាងលែងប្ដី យ៉ាងហោចណាស់សំណើឲ្យចេញច្រៀងក្រៅប្រទេស៣ទៅ៤គម្រោង ត្រូវខ្លួនរំសាយចោល ដោយសារតែអ្នកនាងមិនអាចទៅបាន។ ក្រុមអ្នកធានាកាន់តែច្រើនបានបង្ហាញអារម្មណ៍ខកចិត្ត ក្នុងពេលដែលគេទាក់ទងយកនាងច្រើនលើកច្រើនសារ ប៉ុន្តែរមែងទទួលបានចម្លើយ No ដោយសូម្បីតែនាងបានទទួលគម្រោងចេញច្រៀងនៅអាមេរិករួចទៅហើយនៅអំឡុងខែ១២ខាងមុខនោះ ក៏អ្នកនាងហាក់មិនសូវចង់ទៅ ដោយសារតែអះអាងថា ពិបាកដើរ។ ជំហររបស់នាងត្រូវគេប៉ាន់ស្មានថា បណ្ដាលមកពីនាងមានបង្អែកពីបុរសជាទីស្រឡាញ់ ដែលមិនចង់ឲ្យចេញក្រៅនាំឲ្យបុរសក្រៅស្រុកដាក់សំណាញ់មន្ដស្នេហ៍ និងដោយសារតែខ្លាចមនុស្សជាទីស្រឡាញ់អន់ចិត្ត ទើបអ្នកនាងចេះតែប្រកែក បើទោះជាការងារសិល្បៈក្នុងស្រុករាល់ថ្ងៃ ក៏មិនសូវសកម្មភាពខ្លាំងក្លា។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាង ឈួន សុវណ្ណឆៃ បានសារភាពថា ខ្លួនពិតជាមិនសូវមានអារម្មណ៍ចង់ចេញក្រៅស្រុកពិតមែន។ ប៉ុន្តែអ្វីដែលនាងប្រកែក មិនមែនមានន័យថា អ្នកនាងមានបុរសណាឃាឃាំង ឬមិនចង់ប្រឈមមុខជាមួយបុរសអណិកជន ដែលតែងចាប់អារម្មណ៍ចំពោះសិល្បការិនីក្រោយធ្លាក់ខ្លួនជាស្រ្តីមេម៉ាយនោះទេ។ អ្នកនាងថា ហេតុផលចម្បង គឺបណ្ដាលមកពីភាពជាស្រ្តីមេម៉ាយបានរុញឲ្យអ្នកនាងកាន់តែមានការទទួលខុសត្រូវខ្ពស់ជាងមុនលើកូនទាំងពីរ ដែលមិនខុសពីខ្លួនទីពឹងខ្លួន។

អ្នកនាងនិយាយថា «ម្នាក់ៗ គេយល់ថា ខ្ញុំប្រកែករឿងមិនទៅច្រៀងនៅក្រៅស្រុកហ្នឹង គេយល់ថា អ្នកនេះហាមអ្នកនោះហាម ប៉ុន្តែធាតុពិតអត់មានប្រុសណាមកហាមស្អីទេ ឲ្យមានអ្នកណាមកហាម បើខ្ញុំមិនទាន់រកឃើញប្រុសណាមកស្រឡាញ់ផងហ្នឹង ប៉ុន្តែខ្ញុំចេញទៅណាមិនរួចគឺវាចឹង គឺដោយសារតែជាប់កូន២រកតែអ្នកណាជួយមើលមិនបានហ្នឹង!»

អ្នកនាងបញ្ជាក់ថា ខ្លួនអត់ទាន់រកឃើញអ្នកស្រឡាញ់ទេ ដោយសារតែបុរសភាគច្រើនចូលមកក្នុងជីវិតរបស់នាងត្រឹមតែជាភាពលឹបល ដែលមិនអាចទុកចិត្ត។ អ្នកនាងនិយាយថា «រាល់ថ្ងៃអត់តាំងចិត្តទេ ប៉ុន្តែបើអាចជៀសបានអត់ខ្វល់រឿងហ្នឹងទេ ព្រោះកូនខ្ញុំធំហើយអត់ចង់យកប្ដីឲ្យអ្នកណាទើសទាល់កូនខ្ញុំទេ ចឹងបានជាអ្នកណាថា ខ្ញុំពោះធំកាលមុន និងខ្លះថា ខ្ញុំប្រហែលជាមានអ្នកនេះអ្នកនោះឃាឃាងហើយ ទើបចេញទៅណាអត់កើត តែការពិតអត់ទេ ខ្ញុំទៅណាមិនរួច គឺដោយសារតែកូន និងមុខរបរទ្រង់ជ្រូកខ្ញុំហ្នឹងឯង!»

អ្នកនាងថា កាលពីមុនអ្នកនាងមានបងប្អូន មានប្ដី និងឪពុកម្ដាយគ្រាន់បានមើលកូន ទើបអ្នកនាងតែចេះទទួលចេញច្រៀងក្រៅប្រទេសមួយឆ្នាំ២-៣ដង ប៉ុន្តែនៅក្នុងពេលនេះ ឈួន សុវណ្ណឆៃ ក៏រៀបការចេញទៅរស់នៅសហរដ្ឋអាមេរិក ហើយឪពុកម្ដាយនាងក៏ត្រូវនៅមើលខុសត្រូវនៅរោងជ្រូកក្នុងខេត្តកំពង់ស្ពឺនោះទៀត ទើបមិនខុសពីដៃទ័លជើងទ័ល។ អ្នកនាងថា សម្ពាធរបស់ខ្ញុំមុខរបរជ្រូក និងអត់មានអ្នកទៅយកកូនចេញរៀនទៅវិញទេ ទើបបណ្ដាលឲ្យនាងប្រកែកមិនចេញច្រៀងក្រៅស្រុក ជាពិសេសនៅពេលវ៉ាកងក្នុងពេលដែលកូនរបស់ខ្លួនទំនេរអត់ទៅសាលា៕

photo_2016-05-27_09-11-18photo_2016-05-27_09-11-20photo_2016-05-27_09-11-23photo_2016-05-27_09-11-30photo_2016-05-27_09-11-34photo_2016-05-27_09-11-36photo_2016-05-27_09-11-38photo_2016-05-27_09-11-41photo_2016-05-27_09-11-44photo_2016-05-27_09-11-47photo_2016-05-27_09-11-50photo_2016-05-27_09-11-53photo_2016-05-27_09-11-57photo_2016-05-27_09-12-01photo_2016-05-27_09-12-05photo_2016-05-27_09-12-13photo_2016-05-27_09-12-15photo_2016-05-27_09-12-18photo_2016-05-27_09-12-20photo_2016-05-27_09-12-23photo_2016-05-27_09-12-26photo_2016-05-27_09-12-29photo_2016-05-27_09-12-31photo_2016-05-27_09-12-34photo_2016-05-27_09-12-36

មតិយោបល់