មណ្ឌលគិរីៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អគារសិក្សាមួយខ្នង មានពីរជាន់ ស្មើនឹង១២បន្ទប់ និងអគារស្នាក់នៅលោកគ្រូ អ្នកគ្រូ មួយខ្នង ពីរជាន់ ស្មើនិង ១០បន្ទប់ ដល់វិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី និងអគារសិក្សា ពីរខ្នង កម្ពស់ពីរជាន់ ស្មើនិង ២៤បន្ទប់ ទីចាត់ការមួយខ្នងមាន ០៣បន្ទប់ ដល់សាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ សរុបទាំងអស់ ៤៩បន្ទប់។
ការផ្តល់នេះ បានធ្វើឡើងក្នុងគ្រាដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី និងសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខណៈសម្តេចអញ្ជើញចុះពិនិត្យ សមិទ្ធផល និងការអភិវឌ្ឍនៅខេត្តមួយចំនួននៅភាគឦសាន នៃប្រទេសកម្ពុជា៕
មតិយោបល់