រុស្ស៊ីៈ ទីភ្នាក់ងារព័ត៌មាន RIA Novosti បានរាយការណ៍នៅថ្ងៃសុក្រនេះថា រុស្ស៊ីនឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា និងការផ្ដល់អាវុធ ដល់កងទ័ពនៅតំបន់ Far East របស់ខ្លួន។ នេះបើយោតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
ដើម្បីការពារការគំរាមកំហែង ក្រសួងការពារជាតិប្រទេសរុស្ស៊ី បានចាត់វិធានការ មិនធ្លាប់មានពីមុនមក សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធា នៅតំបន់ Far East នេះបើតាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ឯក Sergei Surovikin មេបញ្ជាការនៃមណ្ឌលយោធា បាននិយាយក្នុងអំឡុងពេលអង្គប្រជុំ របស់ក្រុមប្រឹក្សាយោធាមួយ។
លោក Sakhalin បានឲ្យដឹងបន្ថែមថា ប្រទេសរុស្ស៊ីគ្រោងនឹងពង្រឹង អង្គភាពយោធា និងការកែលម្អ កិច្ចការពារសង្គម សម្រាប់ទាហាន និងគ្រួសាររបស់ពួកគេផងដែរ៕
មតិយោបល់