ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន

កណ្តាលៈ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួនភ្ជាប់ទៅនឹងចម្រឹងបង្អួច ដែលបណ្តាលឲ្យស្លាប់តែម្តង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ រឿង រស្មី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ។

ប្រភពដដែលបានឲ្យដឹងទៀតថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្ត្រ បន្ទាប់មកនៅវេលាម៉ោងប្រហែលជា៥ល្ងាច ជនរងគ្រោះ ក៏បានឡើងលើផ្ទះដេកជាធម្មតា លុះដល់វេលាម៉ោង៥និង៣០នាទី បងស្រីរបស់ជនរងគ្រោះបានងើប ពីសម្រាន្ត ដើម្បីទៅធ្វើការ ឃើញជនរងគ្រោះអង្គុយនៅក្បែរបង្អួច ក៏សួរថាអង្គុយធ្វើអី តែមិនឆ្លើយតប រួចបងស្រីបានដើរទៅបើកភ្លើង ស្រាប់តែឃើញជនរងគ្រោះចងក និងក្រម៉ាដោយចងភ្ជាប់ជាមួយចម្រឹងបង្អួចស្លាប់បាត់ទៅហើយ។ រួចបានធ្វើការរាយការណ៍មកសមត្ថកិច្ចឲ្យចុះពិនិត្យ រួមមានកម្លាំងជំនាញប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សពមានស្នាមរលាត់ស្បែកនៅកខាងឆ្វេងប្រវែងប្រហែល៧សង់ទីម៉ែត្រ គឺចងនិងក្រម៉ាពណ៌ក្រហមលាយស ចងនឹងចម្រឹងបង្អួច ពិតជាស្លាប់ដោយសារចងកប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងករណីផ្សេងទៀតឡើយ។

ក្រោយពេលក្រុមកម្លាំងសមត្ថកិច្ចរួមទាំងគ្រូពេទ្យជំនាញពិនិត្យរួចហើយ សាកសពក៏ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់