ព័ត៌មានជាតិ

ជនជាតិម៉ាឡេស៊ី ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ អាម៉ាន់ស្សាយ៉ា

ភ្នំពេញៈ ជនជាតិម៉ាឡេស៊ីម្នាក់ ដោយសារតែការប្រើប្រាស់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន លើសកម្រិត បណ្តាលឲ្យគាំងបេះដូងដេកស្លាប់ក្បែរគ្រែនៃបន្ទប់សណ្ឋាគារយីហោ អាម៉ាន់ស្សាយ៉ា (Amanjaya) ត្រង់បន្ទប់លេខ២២ ទីតាំងលេខ០១ ផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ បង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលគាំងបេះដូងស្លាប់នោះឈ្មោះ Aaron Limhoong Tat ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ A២៧៦៥៤៥១៨ ជនជាតិម៉ាឡេស៊ីស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាកើតហេតុ។

យោងតាមការបំភ្លឺរបស់ឈ្មោះ តូច ចាន់ស្រីស្រស់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងសណ្ឋាគារបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៤រសៀលក៏ឈ្មោះ ចរិយា ភេទស្រីអាយុ២៥ឆ្នាំ ជាអ្នកទទួលភ្ញៀវក្នុងសណ្ឋាគារបានទៅប្រាប់ថា ជនបរទរសដែលស្នាក់នៅបន្ទប់លេខ២២ នោះដល់ពេលចេញសណ្ឋាគារហើយ ព្រោះគាត់ឈប់ជួល។

ពេលនោះក៏បានទៅគោះទ្វារមិនមានការឆ្លើយតប និងមិនបើកទ្វារ ក៏បានហៅជាងប្រចាំសណ្ឋាគារមកជួយគាស់គន្លឹះទ្វារបើកមើលស្រាប់តែឃើញជនបរទេសរូបនោះដេកស្លាប់ នៅក្បែរគ្រែពូក ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ដោយឆ្លងតាមការត្រួតពិនិត្យធ្វើកោសល្យវិច័យរបស់គណៈកម្មការជំនាញបានញ្ជាក់ថា ជនបរទេសដែលស្លាប់នោះ ដោយសារគាំងបេះដូងមកពីការប្រើប្រាស់សារធាតុញៀនប្រភេទម៉ហ្វីនលើសកំរិត៕

photo_2016-05-27_09-18-36photo_2016-05-27_09-18-34

មតិយោបល់