ព័ត៌មានជាតិ

ក្រុមប្រតិបត្តិការកំចាត់មីនស៊ីម៉ាក់ បោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅជើងភ្នំប៉ែនលី ប្រមូលបានគ្រាប់មិនទាន់ផ្ទុះចំនួន ៦៦គ្រាប់

ព្រះវិហារៈ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រតិបត្តិការកំចាត់មីនស៊ីម៉ាក់ បោសសំអាតបានយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅចំណុចជើងភ្នំប៉ែនលី ក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមូលបានគ្រាប់មិនទាន់ផ្ទុះ ប្រភេទគ្រាប់ មិនធាក់ថយ(Recoilles) ទំហំ75mm ចំនួន ៦៦គ្រាប់ ដែលសល់ពីសង្គ្រាម។
ដោយចំនួនគ្រាប់ច្រើនពិបាកដឹកជញ្ជូន ក្រុមកំចាត់មីនCMAC បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល មរកត មួយរយៈ រង់ចាំដឹកជញ្ជូនពេលមានមធ្យោបាយសុវត្ថិភាព ៕

មតិយោបល់