ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ច្របាច់ដើមទ្រូងគេ២ទៅ៣ដងគេមិនថាអី ញ៉ាមចុងក្រោយជាប់ខ្នោះ

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់Post News ថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រទូស្ដកេរ្ដិ៍ខ្មាស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះបណ្ដែតទឹក ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរខេត្តពោធិ៍សាត់។

ជនសង្ស័យឈ្មោះ ថោង ចានភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម។ ចំណែកជនរងគ្រោះឈ្មោះ ង.ធ.ង.វ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិវៀតណាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជួលក្មេងស្រីរងគ្រោះឲ្យទៅមើលកូនគាត់ដែលប្រពន្ធគាត់រត់ចោលពីមុន ហើយជនសង្ស័យបានឲ្យលុយទៅម្ដាយម្ដង២ម៉ឺនរៀល និងឲ្យលុយទៅក្មេងស្រីនោះ២ម៉ឺនរៀលដែរ បន្ទាប់មកក្មេងស្រីរងគ្រោះបាននៅផ្ទះជនសង្ស័យពេលថ្ងៃ លុះពេលយប់មកដេកនៅជាមួយម្ដាយវិញ។

តាមការឆ្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះបាននិយាយថា ជនសង្ស័យបានយកដៃស្ទាបអង្អែដើមទ្រូងរបស់នាងពីរបីដងដែរ នាងមានការភិតភ័យខ្លាំងណាស់ក៏ទៅប្រាប់ម៉ែឪដែលតែគាត់មិនមានប្រតិកម្មអីទេ៕

មតិយោបល់