ភ្នំពេញៈ អគ្គិសនីកម្ពុជា សុំធ្វើការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅបន្ទប់ភ្លើងលេខ១៦០ និងបន្ទប់ភ្លើងលេខ២៩២ ដែលមិនទាន់បានភ្ជាប់ចរន្តអគ្គិសនី មានទីតាំងនៅ ផ្លូវលេខ២៣១ និងផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មូលហេតុដោយសារតែមានអគ្គិភ័យ បណ្តាលឲ្យឆេះខ្សែបណ្តាញតង់ស្យុងទាប(LV) កាលពីវេលាម៉ោង៤និង៥៥នាទីព្រឹក។
ដូច្នេះក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងដើម្បីធ្វើការភ្ជាប់ចរន្តឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុន វេលាម៉ោង១រសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។
ផ្លូវ២៣១ និងផ្លូវមុន្នីរ៉េត ម៉ោង១មានភ្លើងវិញហើយ !

មតិយោបល់