ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកកៀរម៉ូតូ ស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺ: នៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្តធុនធំ ០១គ្រឿង កៀរម៉ូតូ បណ្ដាលឲ្យមនុស្ស០២នាក់ ស្លាប់ និងរបួស ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ ៧៨-៧៩ ត្រង់ចំណុចភូមិត្រពាំងស្តុកព្រៃ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្ត ០១គ្រឿង ម៉ាក ដឹកសាំង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើបានកៀរម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេង ភ្នំពេញ 1DG-5264 ដែលកំពុង បើកបរស្របទិសគ្នា បណ្តាលឲ្យអ្នករួមដំណើរឈ្មោះ ជី សារ ភេទស្រី អាយុ ៤១ឆ្នាំ ជិះពីក្រោយ ស្លាប់ នៅកន្លែងកើតហេតុ រីឯអ្នកបើកម៉ូតូរបួសស្រាល ឈ្មោះ ធូ ធា ភេទប្រុស អាយុ ៤២ឆ្នាំ អ្នកទាំងពីររស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសមត្ថកិច្ចចុះ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ សពត្រូវបាន ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួស បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក៕

មតិយោបល់