ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។
ហេតុការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ម៉ក់ ហ្ស៊ើឌី ហៅហ៊ីង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ចាប់ហួយ មានទីលំនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកកIce ១កញ្ចប់តូច, ទូរសព្ទដៃម៉ាក iPhone5 ចំនួន១គ្រឿង ។

មុនឈានដល់ការចាប់ឃាត់ខ្លួន កម្លាំងជំនាញបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានជនសង្ស័យជាមុខសញ្ញាកំពុងធ្វើសកម្មភាព ជួញដូរថ្នាំញៀននៅចំណុចកើតហេតុ។ ក្រោយពីទទួលព័ត៌ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុឃើញជនសង្ស័យ កំពង់ធ្វើសកម្មភាព បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងថ្នាំញៀនបានតែម្តង។
ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះ ឈ្មោះនិត្យ ភេទប្រុស នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ជាអ្នកឲ្យខ្លួនយក មកលក់។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់