ព័ត៌មានជាតិ

ស្តាយណាស់! ក្មេងប្រុសអាយុ១ខួបម្នាក់ លង់ទឹកស្លាប់ក្នុងប៊ីដុង៣០លីត្រដែលកាត់មាត់យ៉ាងអាសូរ!..

បាត់ដំបងៈ ក្មេងប្រុស អាយុ១ខួបម្នាក់ បានលក់ទឹកស្លាប់នៅក្នុងប៊ីដុង៣០លីត្រកាត់មាត់ យ៉ាងអាណោចអាធ័មបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្រុមទី៥ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ឪពុកក្មេងខាងលើនេះមានឈ្មោះ ធី វិបុល អាយុ៤២ឆ្នាំ និងម្ដាយឈ្មោះ ថន ចាន់ថា អាយុ៣៦ឆ្នាំ មានកូនចំនួន៤នាក់ ដោយកូនដែលលង់ទឹកស្លាប់នេះគឺជាកូនទី៤មានឈ្មោះ បន រ៉ានុត ភេទប្រុស អាយុ១ខួប។

ក្នុងនោះសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យលង់ទឹកស្លាប់ មកពីម្ដាយឳពុកនៅក្នុងផ្ទះ ហើយកូនលេងទឹកនៅខាងក្រោយផ្ទះគ្មាននរណាបានដឹង។ ក្រោពេលកើតហេតុហើយនោះ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យរួច បានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់