ស្តានីយ៍ទូរទស្សន៍ ឆេក បានចេញសេចក្តីសុំទោស ជាសាធារណៈ បន្ទាប់ពីលេចរូបភាពងដ៏ធំមួយ នៅពីក្រោយព័ត៌មានដែលកំពុងផ្សាយបន្តផ្ទាល់។
ស្ថានីយ៍ទូរទស្សន៍ Ceskatelevize ជាបណ្តាញស្ថានីយ៍ទូរទស្សន៍ដ៏ធំមួយ របស់ប្រទេសនេះ តែបែរជាបង្ហាញរូបភាបលឹង្គដ៏ធំមួយ នៅពីក្រោយ ពិធីករដែលកំពុងផ្សាយព័ត៌មានផ្ទាល់ទៅកាន់ពិភពលោក និងក្នុងប្រទេសរបស់ខ្លួន។
ក្រោយហេតុការណ៍នេះស្ថានីយ៍ទូរទស្សន៍នេះ បានទទួលពាក្យបណ្តឹងដូចទឹកជំនន់ ភាពមិនប្រក្រតីដែលកើតឡើង ក្នុងអំឡុងពេលផ្សាយ ម៉ោង ៤ ចេញពីបន្ទប់ពិធីករ Daniel Takac ដែលជាអ្នកនិយាយនៅម៉ោងនោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រូបភាបដែលបង្ហាញពីលឹង្គបុរសនៅពីក្រោយពិធីករនេះ វាជាឯកសារដែលពាក់ព័ន្ធនឹង សុខភាពតែប៉ុណ្ណោះ ។ តែជុំវិញនៃរឿងនេះដែរ វាសមនឹងយកមកចាក់ផ្សាយនោះទេ នេះជាសម្តីរបស់អ្នកដែលបានទស្សនាស្ថានីយ៍ទូរទស្សន៍ខាងលើ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់