ក្រចេះៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីវេលាម៉ោង៥និង១០ នាទី មានករណី លង់ទឹកទន្លេមេគង្គដែលមានខ្សាច់ដុះបណ្តាលអោយស្លាប់បីនាក់ ក្នុងនោះមានស្រី២ និងប្រុស១នាក់ នៅចំនុចភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ រហូតដល់ម៉ោង៧និង៣០នាទី ថ្ងៃដដែល បានរកឃើញសាកសពចំនួនពីនាក់. ។
ជនរងគ្រោះទី1/ ឈ្មោះ ធិន ភក្ត្រា ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។
2/ ឈ្មោះ ឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ចំណែកទី3/ឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ ១៤ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកសំរោងទី ១ ឃុំ ខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ដក្រចេះរកសាកសពមិនទាន់ ឃើញនៅឡើយ ។
ក្រោយពីសម្ថកិច្ចបានទទួលដំណឹងភ្លាមក៏ចុះទៅដល់កន្លែងកើតហេតុធ្វើការជួយរកសាកសពនិងពិនិត្យសាកសពបានឲ្យដឹងថាសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មូលហេតុដោយសារជនរងគ្រោះទៅលេងទឹកជាមួយមិត្តភក្ត័ក៏លង់ទឹកបណ្តាលអោយស្លាប់។ បច្ចុប្បន្នសម្ថកិច្ចបានប្រគល់សាកសពជូនទៅអោយក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់