ព័ត៌មានកីឡា

Sanchez រកឃើញក្លិបដែលរូបគេ ត្រូវទៅហើយ បើទោះបីជាប្រាក់ពលកម្មទាបជាង ៣០ម៉ឺនផោនក៍ដោយ

ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម កាំភ្លើងធំ Arsenal បានរកច្រកចេញឃើញហើយ សម្រាប់ទៅកាន់ក្លិបថ្មី បើទោះបីជារូបគេមានការថយចុះ ប្រាក់ឈ្នួលប្រចាំសប្តាហ៍ ទាបជាងមុនក៍ដោយ។

បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា Alexis Sanchez នឹងផ្លាស់មកកាន់ក្រុម Manchester City នៅរដូវក្តៅនេះ ដើម្បីបានបន្តលេង Champion League នៅរដូវកាលក្រោយនេះ។ ការយល់ព្រមទៅកាន់ Man City នេះ មិនមែនជាជម្រើសចុងក្រោយរបស់ខ្សែប្រយុទ្ធឈីលីរូបនេះឡើយ ព្រោះថា មានក្លិបជាច្រើន ដែលបានទាក់ទងរូបគេ ដូចជាក្រុម Bayern Munich, Paris Saint Germain, Juventus និងក្រុមមួយចំនួនទៀត ដែលចង់បាន Sanchez ។ យ៉ាងណាវិញ Alexis Sanchez បានសម្រេចចិត្តជ្រើសយក ក្រុម Manchester City ព្រោះថា រូបគេមានទំនាក់ទំនងល្អជាមួយលោក Pep Guadiola តាំងពីនៅ Barcelona ។ ម្យ៉ាងវិញទៀត Sanchez ចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Pep ម្តងទៀត ដែលខ្សែប្រយុទ្ធឆ្នើមរូបនេះជឿជាក់ថា នៅក្រោមការដឹកនាំរបស់អ្នកចាត់ការជាតិអេស្ប៉ាញរូបនេះ ក្លិប ក៍ដូចជារូបគេផ្ទាល់ និឹងទទួលបានជោគជ័យ។

គួរបញ្ជាក់ផងដែរថា Sanchez កំពុងទទួលបានប្រាក់ប្រចាំសប្តាហ៍កើនឡើងពី ២៨ម៉ឺនផោន ទៅ ៣០ម៉ឺនផោន នៅ Arsenal ។ ក៍ប៉ុន្តែ ការផ្លាស់ទៅកាន់ Man City កីឡាករ Alexis Sanchez ជឿថា តម្លៃពលកម្មរបស់គេ អាចទទួលបានត្រឹម ២៥ម៉ឺនផោនប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ ដូច្នេះហើយ Sanchez បានត្រៀមខ្លួនក្នុងការទទួលយក ដោយមិនគិតពីលុយជាធំឡើយ ព្រោះថា ក្រៅពី Man City រូបគេអាចផ្លាស់ទៅកាន់ក្រុមផ្សេង ដោយទទួលបានតម្លៃខ្ពស់ ជាងនេះ តែ Sanchez មិនទៅឡើយ ដោយសារ Man City គឺជាកន្លែងដ៍ល្អសម្រាប់រូបគេ។

មតិយោបល់