លុយគឺជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យក្រុមហ៊ុនគ្រប់សណ្ឋានលេចរូបរាងឡើង។ ស្ថាបនិកទាំងអស់តែងតែព្យាយាមរិះរកនូវយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីបង្កើតលុយ រក្សាលុយ ក៏ដូចជាប្រើប្រាស់លុយរបស់ពួកគេឲ្យអស់លិទ្ធភាព និងមានប្រសិទ្ធភាពបំផុត សូម្បីតែអង្គការក្រៅរដ្ឋាភិបាល ឬអង្គភាពមិនស្វែងរកប្រាក់ចំនេញក៏ពួកគេតែងតែរកវិធីសាស្ត្រក្នុងការប្រើប្រាស់លុយជំនួយដែលទទួលបានឲ្យប្រកបដោយភាពត្រឹមត្រូវដែរ។ បើសិនជាពួកគេធ្វេសប្រហែសនឹងធ្វើឲ្យគេខាតបង់យ៉ាងធ្ងន់ធ្ងរទោះបីជាចំណូលក្នុងក្រុមហ៊ុនច្រើនយ៉ាងណាក៏ដោយ ដែលជាហេតុធ្វើឲ្យស្ថាប័នទាំងអស់ព្យាយាមស្វែងរកនូវគណនេយ្យករដែលមានជំនាញច្បាស់លាស់ក្នុងការកត់ត្រា និង រៀបចំបញ្ជីចំណូលចំណាយរបស់ពួកគេឲ្យមានភាពត្រឹមត្រូវ ហើយមានប្រសិទ្ធភាពខ្ពស់ស្របទៅតាមស្តង់ដារអន្តរជាតិ មកបម្រើការងារក្នុងក្រុមហ៊ុនរបស់ពួកគេ។
ជាក់ស្តែង ACCA គឺជាកម្មវិធីគណនេយ្យ និង ហិរញ្ញវត្ថុអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដោយសមាគមគណនេយ្យករជំនាញអន្តរជាតិ ហៅកាត់ថា ACCA (Association of Chartered Certified Accountants) ដែលមានទីតាំងនៅចក្រភពអង់គ្លេស ហើយកម្មវិធីនេះផងដែរក៏ត្រូវបានទទួលស្គាល់ដោយប្រទេសចំនួន ១៨៣ លើពិភពលោក។ ACCA បានបណ្តុះបណ្តាលសិស្សនិសិត្សឲ្យមានភាពច្បាស់លាស់ក្នុងការកត់ត្រាបញ្ជីគណនេយ្យ (IASs) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលមានភាពត្រឹមត្រូវស្របតាមស្តង់ដារ (IFRSs) និងតម្រង់ទិសពួកគេឲ្យក្លាយទៅជាបុគ្គលិកដែលមានវិជ្ជាជីវៈ ក៏ដូចជាសហគ្រិនដ៏វ័យឆ្លាតម្នាក់ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលដែលបញ្ចប់ការសិក្សាកម្មវិធី ACCA នឹងទទួលបាននូវឱកាសការងារ ដ៏ច្រើនសម្បូរបែប ទាំងក្នុងតំបន់ និង លើឆាកអន្តរជាតិ។ សព្វថ្ងៃនេះ ACCA មានទីស្នាក់ការ និងដៃគូសហការជាមួយបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ដោយឡែកនៅប្រទេសកម្ពុជា CamEd Business School គឺជាដៃគូបណ្តុះបណ្តាលកម្មវិធី ACCA តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានកម្រិតគុណភាពថ្នាក់ Platinum ពីសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA។ CamEd Business School បានតាំងចិត្តក្នុងការផ្តល់ជូននូវសេវាអប់រំមួយដែលមានភាពល្អឥតខ្ចោះ តាមរយៈការជ្រើសរើសសាស្ត្រាចារ្យជនជាតិដើមដែលមានគុណវិវឌ្ឍន៍លំដាប់អន្តរជាតិ កម្មវិធីសិក្សាស្តង់ដាអន្តរជាតិ ការសម្របសម្រួលពីសំណាក់បុគ្គលិករដ្ឋបាល ជាពិសេសការរៀបចំនូវបន្ទប់សិក្សា និងសម្ភារៈបរិក្ខារទំនើបៗជាច្រើន ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សនិស្សិត។ហើយជាលទ្ធផល គ្រប់សិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន CamEd Business School សុទ្ធសឹងតែទទួលបានការអភិវឌ្ឍន៍ការងារជាវិជ្ជមាន ទទួលស្គាល់គុណភាពចំណេះដឹងពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ហើយជាពិសេសនោះគឺឱកាសការងារដ៏ច្រើនសំបូរបែប។
វាមិនមែនជារឿងដែលប្រថុយប្រថានដ៏ធ្ងន់ធ្ងរនោះទេ ក្នុងការវិនិយោគលើការសិក្សា ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាធនធានដ៏មានតម្លៃបំផុតសម្រាប់បំពេញតម្រូវការក្រុមហ៊ុន និងសង្គម។តែផ្ទុយទៅវិញ វាជាការបង្កើននូវសក្តានុពលដ៏ខ្លាំងក្លាសម្រាប់ខ្លួនឯងដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារអន្តរជាតិ។ ដូច្នេះហើយសូមចាប់ផ្តើមបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់អ្នកនៅថ្ងៃនេះជាមួយវិទ្យាស្ថាន CamEd Business School ។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.cam-ed.com ឫទំនាក់ទំនង៖ 023 986 522/523/960/961 ។
មតិយោបល់