បន្ទាប់ពីក្រុមហ៊ុន SONY មិនពេញចិត្តនឹងកីឡាករបាល់ទាត់ទាំងអស់ពាក់កាស Beats នៅក្នុងរដូវការ World Cup 2014 នោះ ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានចេញបម្រាមថ្មីមួយគឺ ហាមកីឡាករទាំងអស់ពាក់កាស Beats នៅក្នុងពហុកីឡដ្ឋាន។
FIFA បានបញ្ជាក់ថា SONY ជាក្រុមហ៊ុនដែលឧបត្ថម្ភធំដល់ការប្រកួត World Cup ហើយថ្មីៗនេះ កីឡាករបាល់ទាត់ជាច្រើនបានពាក់កាស Beats នៅក្នុងពហុកីឡដ្ឋាន ដែលជាហេតុធ្វើឲ្យ SONY ខឹងសម្បារ ព្រោះថាទង្វើរបស់កីឡាករនីមួយៗ ស្មើនឹងការផ្សព្វផ្សាយស្លាកសញ្ញា Beats ដោយប្រយោល។ FIFA បានបញ្ជាក់បន្ថែមទៀតថា SONY បានចុះកិច្ចសន្យា ជាមួយ FIFA មិនអនុញ្ញាតឲ្យមានការផ្សាយពាណិជ្ជកម្ម ឬពាក់ផលិតផលរបស់គូរប្រកួតប្រជែង អំឡុងពេលប្រកួត និងពេលផ្តល់កិច្ចសម្ភាស ជាមួយសារព័ត៌មាន។
គួរបញ្ជាក់ផងដែរថា Beats ត្រូវបានក្រុមហ៊ុន Apple ទិញកាលពីថ្មីៗនេះ ក្នុងតម្លៃជាង ៣ពាន់លានដុល្លារអាមេរិក ហើយក្រោយពីទិញភ្លាម Beats ក៏បានចេញវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលទាក់ទងនឹងការប្រកួត World Cup ផងដែរ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់