បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បង្រ្កាបនិងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការចុះបង្រ្កាបឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិអុរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ អ៊ុ វី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិឃុំខាងលើ។ ក្នុងនោះដកហូតបានថ្នាំញៀនប្រភេទគ្រាប់រាងមូលសំប៉ែតមានអក្សរWYសង្ស័យជាសារធាតុញៀនចំនួន៣៣៩គ្រាប់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់