លឿនខ្លាំងណាស់! គិតត្រឹមម៉ោង៣និង៣០នាទី ទឹកអាងតាម៉ុក ហក់ឡើងបានកម្ពស់៤ម៉ែត្រហើយ!
ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា គិតត្រឹមម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដានេះទឹកអាងតាម៉ុក បានហក់ឡើងដល់កំពស់៤ម៉ែត្រហើយ (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន២,៩០ ម៉ែត្រ) ហើយពេលនេះគ្រឿងចក្ររបស់ក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនគ្រឿង កំពុងអន្តរាគមន៍ ដើម្បីកាត់បន្ថយផលប៉ះពាល់ ៕
មតិយោបល់