ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចររហូតដល់មានកាខឹងសម្បារតឹងសរសៃកដាក់គ្នានេះគឺបង្កឡើងដោយម៉ូតូនឹងម៉ូតូដែលឲ្យមានការខូចខាតសម្ភារៈទាំងសងខាងផងដែរ។
ហេតុការនេះបង្កឲ្យមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង៧ នឹង៣០នាទីយប់ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខនឹងសាលាសុវណ្ណភូមិ ក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺការបើកបញ្រ្ចាសទិសគ្នា ដោយម៉ូតូម៉ាកសង់ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q 5608 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកបញ្រ្ចាសទិស ក្នុងទិសដៅ ពីត្បូងទៅជើងបាកបើកឆ្លងផ្លូវរៀបនឹងផុតទៅហើយក៏បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលនៅនឹងកន្លែងតែម្តង។
ក្នុងហេតុការណ៍នេះតាមប្រភពព័ត៌មានពីម្ចាស់ម៉តូសង់២០១២បានរៀបរាប់ថា ក្រោយពីពេលបុកគ្នាបានមួយសន្ទុះក៏ស្រាប់តែមានភាគីខាង ម្ចាស់ម៉ូតូ សង់២០១៧ មកដល់មិនព្រមនិយាយហេតុផលនោះទេក៏តឹងសរសៃកដាក់ភាគីខាងម៉ូតូសង់២០១២ ដែលមានតែម្នាក់ឯងនោះដោយមិនហ៊ានជាមួយគេផង ក៏ភាគីម្ខាងទៀត(សង់២០១៧)ទាញយកមួកកូបមកវាយចំក្បាលមួយមួកផងដែរ រួចហើយបានសំឡុតគ្នាយ៉ាងខ្លាំងផងទើបមានភ្ញាក់ផ្អើលដល់នាក់ធ្វើរដំណើរ នឹង ប្រជាពលរដ្ឋនៅក្បែរនោះផងដែររហូល់មានការចុះជួយអន្តរាគម៍ពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅផងដែរ។
ដោយមានការចរចារគ្នាយ៉ាងយូនៅតែមិនត្រូវដោយសារភាកគីខាងម្ចាស់ម៉ូតូសង់២០១៧នៅតែបន្តកាតឹងសរសៃកមិនព្រមចរចាគ្នា (និយាយរួមទៅគឺសុទ្ធតែអ្នកខ្លាំងដោយឃើញគេតែឯង)ដោយប្រើរយៈពេលយ៉ាងយូរទើបភាគីទាំងសងខាងព្រមចរចារគ្នាតាមនិតិវិធីវិញ ដោយអ្នកខ្លាំងទៅអស់ នៅសល់តែអ្នកខ្សោយ ទើបសម្រេចចិត្តចរចារគ្នានៅនឹងកន្លែងតែម្តង ដើម្បីបញ្ចប់រឿងផងដែរ៕
https://youtu.be/b_2o8-anfd0
មតិយោបល់