ព័ត៌មានជាតិ

សមត្ថកិច្ចចុះធ្វើកិច្ចសន្យាហាមឃាត់ និងផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស នៅស្រុកព្រៃឈរ

កំពង់ចាមៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រះ បានចុះធ្វើកិច្ចសន្យាហាមឃាត់ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម ស្ត្រីបម្រើ ការងារក្នុងហាងខារ៉ាអូខេ និងផ្ទះសំណាក់ បានចំនួន៣ទីតាំង មានមនុស្សចូលរួមចំនួន ៥៦នាក់ ស្រីចំនួន ៤៨នាក់ ក្នុងនោះមាន
១-ខារ៉ាអូខេ កែវ តារាភព មានមនុស្សចូលរួមចំនួន ៤៧នាក់ ស្រីចំនួន ៤០នាក់
២-ខារ៉ាអូខេ អានី ប៊ីប៊ីឃ្យូ មានមនុស្សចូលរួមចំនួន៧នាក់ (ស្រី)
៣-ផ្ទះសំណាក់ ពន្លឺ រស្មី មានមនុស្សចូលរួមចំនួន២នាក់ ស្រីម្នាក់ ៕

មតិយោបល់