ព័ត៌មានជាតិ

អ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ បន្តិចទៀតមានភ្លើងប្រើវិញហើយ!!

យោងតាមការជូនដំណឹងបន្ថែមពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS៥-F២ និងF៤) មូលហេតុមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ ១.ផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២.សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣.ផ្លូវជាតិលេខ៤ ភូមិអណ្ដូង និងភូមិស្វាយជ្រុំ ឃុំបែកចាន ៤.ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល។

ក្រុមការងារកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២រសៀល៕

មតិយោបល់