ស្វាយរៀងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមបដិសេធចំពោះម្ចាស់គណនីហ្វេសបុកឈ្មោះ Facebook Account Name: Sida Duk ដែលបាន Comment ក្នុងហ្វេសបុកថា «ថ្ងៃនេះ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៥ល្ងាច ស្ថិតក្នុងនៅភូមិអូរតាសេក ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានករណីចាប់ក្មេងម្នាក់ ប៉ុន្តែត្រូវប៉ូលិសតាមទាន់…» ។
ដូច្នេះហើយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមបញ្ជាក់ដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាបថា ពុំមានករណីចាប់ក្មេងដូចការ Comment របស់ម្ចាស់គណនេយ្យហ្វេសបុកឈ្មោះ Facebook Account Name: Sida Duk នោះទេ។ ម្ចាស់ Account Facebook នេះ មិនមែនជាមនុស្សរស់នៅក្នុងមូលដ្ឋាន
ដែលគាត់ comment ថាមានករណីចាប់ក្មេងនោះទេ ព្រោះគាត់ស្គាល់ឈ្មោះឃុំមិនច្បាស់ផង នៅស្រុករំដួល មានឃុំឈ្មោះ ម៉ឺនជ័យ គ្មានឃុំឈ្មោះ មានជ័យ ទេ ។
អ៊ីចឹងហើយក្នុងនាមសមត្ថកិច្ចយល់ឃើញថា៖ ការ comment របស់ម្ចាស់
គណនី ហ្វេសប៊ុក ឈ្មោះ Sida Duk នេះ ជាព័ត៌មានបំភ្លើសក្នុងគោលបំណងបំពុលបរិយាកាស បង្កចលាចលក្នុងសង្គម ។
ដូចនេះ សមត្ថកិច្ចបានធ្វើការសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងសាធារ
ណៈជនទាំងអស់ មេត្តាកុំចុះផ្សាយនូវព័ត៌មានអ្វីមួយ ដែលមិនមែនជាការពិត ឬជាព័ត៌មានដែលខ្លួនមិនបានដឹងច្បាស់៕
មតិយោបល់