ភ្នំពេញៈ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន K.O.S មួយគ្រឿង បានបើកបុកបង្គោលស្លាមសញ្ញាផ្លូវមួយដើមបាក់ និងផើងផ្កាមួយដើម បែកខ្ទេចផងដែរ សំណាងល្អមិនបង្កឲ្យនរណាម្នាក់ មានរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូលេខ១៩៣ កែងនឹងផ្លូវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រុងមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-6459 បើកបរដោយបុរសម្នាក់ លុះមកដល់ចំណុចខាងលើ ក៏បើកថយចុះឡើងជ្រុលទៅបុកបង្គោលស្លាកសញ្ញាផ្លូវលេខ១៩៣ កែងនឹងផ្លូវលេខ ៣៨៤ ខាងលើបាក់ និងបែកផើងផ្ការបស់ប្រពលរដ្ឋម្នាក់បែកអស់មួយផើងផងដែរ ភ្លាមៗក៏ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ជាប់តែម្តង។
ក្រោយពេលកើតហេតុ គេបានឃើញតំណាងរថយន្តក្រុងបង្កខាងលើ បានចេញមុខធ្វើការដោះស្រាយគ្នាបញ្ចប់រឿង ដោយសងថ្លៃខូចខាតនឹងកន្លែងកើតហេតុភ្លាមៗផងដែ៕






មតិយោបល់