កែបៈ លោកវរសេនីយ៍ទោ តូវ សុវណ្ណ អធិការស្រុកដំណាក់ចង្អើរ បានប្រាប់Post News ថា មានករណីបុរសចំណាស់ម្នាក់ ចងកសម្លាប់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។
ជនរងមានគ្រោះឈ្មោះ អ៊ុ ឌីណា ភេទប្រុស អាយុ៥៥ឆ្នាំ មានស្រុកកំណើត ស្រុកស្រែអំបិល ខេត្ដកោះកុង បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីផ្នែកកោសលវិច្ចយ័ស្រុកដំណាក់ចង្អើរ បានពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាចង់កសម្លាប់ខ្លួនឯងពិតប្រាកដមែន មូលហេតុដោយសារផឹកស្រា បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់