ឧត្តរមានជ័យៈ កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១៩ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងពីរក្រុម បន្ទាប់ពីបង្កហិង្សា ត្រង់ចំណុចហាងលក់តែគុង ស្ថិតក្នុងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
ក្រុមទី១មានគ្នា ២នាក់ និង ១ក្រុមទៀតមានគ្នា ៣នាក់ ។ ទាំង៥ នាក់ ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ៖
១.ស្រួចថា រិទ្ធ ភេទប្រុសអាយុ ១៨ ឆ្នាំ
២.រស់ទិត្យ ភេទប្រុស អាយុ២០ ឆ្នាំ
៣.ឈ្មោះ អៀម ពុទ្ធា ភេទប្រុស អាយុ ២១ ឆ្នាំ
៤. អៀម គា ភេទ ប្រុសអាយុ ២៤ ឆ្នាំ
៥. ឈ្មោះ អៀម ទិត្យ ភេទ ប្រុសអាយុ ២៥ ឆ្នាំ។
ក្រោយពីធ្វើសកម្មភាពបង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះ កម្លាំងអន្តរាគមន៍នគរបាល ស្រុក បានឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុម យកមកសាកសួរតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុក៕
មូលហេតុ៖ ផ្តើមចេញពី ការឌឺដង និងជេរប្រមាថដាក់គ្នា៕


មតិយោបល់