ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័ងម្នាក់ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ស្រ៊ុន សុវណ្ណធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុ។ វត្ថុតាងចាប់យក៖ ថ្នាំញៀនម៉ាទឹកកក ចំនួន៣កញ្ចប់តូចធំ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕

មតិយោបល់