ព័ត៌មានជាតិ

Microsoft ជម្រុះបុគ្គលិក ១៨.០០០នាក់ ព្រោះបរាជ័យក្នុងការលក់ស្មាតហ្វូន

ក្រុមហ៊ុន Microsoft បានប្រកាសពីផែនការជម្រុះបុគ្គលិករបស់ខ្លួន សម្រាប់ឆ្នាំនេះ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន និងមូលហេតុនោះទេ តែផ្ទុយទៅវិញ ត្រូវបានប្រភពជិតស្និទ្ធលួយបង្ហើបឲ្យដឹងថា នឹងកាត់បន្ថយដល់ ១៨.០០០នាក់។

ក្រុមហ៊ុនយក្សមួយនេះ ត្រូវបានគេបញ្ជាក់ថា នឹងកាត់បន្ថយបុគ្គលិក ១៨.០០០នាក់ នៅជុំវិញពិភពលោក ដោយក្នុងនោះ ភាគច្រើនអាចប៉ះពាល់ដល់បុគ្គលិកដែលបម្រើការងារនៅក្នុងផ្នែក Hardware ហើយមូលហេតុត្រូវបានគេដឹងថា ដោយសារតែអាជីវកម្មស្មាតហ្វូនមិនជោគជ័យ។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែមីនា កន្លងទៅនេះ Microsoft បានប្រកាសកាត់បន្ថយបុគ្គលិករហូតដល់ ១១៨.០០០នាក់ នៅជុំវិញពិភពលោក៕

surface

មតិយោបល់