ពោធិ៍សាត់ៈ លោកអធិការស្រុកភ្នំក្រវ៉ាញបានប្រាប់ Post News ថាមានហេតុការណ៍មួយបានកើតឡើង ដោយបុរសម្នាក់លេបថ្នាំបាញ់ស្មៅសម្លាប់ខ្លួន។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីផឹកថ្នាំពុល(ថ្នាំបាញ់ស្មៅប្រភេទស៊ីខ្វាលីហ្វប់) បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្ត។
ប្រភពព័ត៌មានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ យ៉ែម ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ មុនកើតហេតុជនរងគ្រោះមិនមានរឿងហេតុជាមួយក្រុមគ្រួសារទេ ប៉ុន្តែកន្លងមកនេះជនរងគ្រោះនិយាយប្រាប់អ្នកភូមិថាពិបាកចិត្តណាស់មិនចង់រស់ទេ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះដេកនៅម្នាក់ឯង ឯប្រពន្ធមកដេកផ្ទះកូននៅជិតផ្សារ ដូច្នេះហើយទើបជនរងគ្រោះផឹកថ្នាំដោយពុំមានអ្នកណាដឹងនឹងធ្វើការជួយទាន់ពេលដែលបណ្តាលឲ្យស្លាប់តែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់