ព្រះសីហនុៈ សមត្ថកិច្ចចេញប្រតិបត្តិការចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងផ្ទះសំណាក់ភារ៉ា រ័ត្ន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់ភារ៉ា រ័ត្ន សង្កាត់លេខ២ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងជំនាញការិយាល័យគ្រឿងញៀនសហការណ៍ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលចែកចាយនូវសារធាតុញៀន។
ប្រភពដដែលឲ្យដឹងថាជនសង្ស័យទាំង៤នាក់ ទី១មានឈ្មោះ អ៊ាម សុវណ្ណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ទី២ឈ្មោះ ឆយ ហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣ឈ្មោះ ប៊ុន រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤ឈ្មោះ គីម ស្រីរត្ន័ ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ។ រួមជាមួយវត្ថុតាងដកហូតមានថ្នាំញៀនមេតំហ្វេតាមីន៥កញ្ចប់តូច កញ្ចប់ធំ១ រួមជាមួយនឹងទូរសព្ទ៣គ្រឿងផងដែរ។
ក្រោយពីការឃាត់ខ្លួនរួច ជនសង្ស័យទាំង៤នាក់ខាងលើ ព្រមទាំងវត្ថុតាងដកហូតបាន ត្រូវសមត្ថកិច្ចធ្វើការបញ្ជូនទៅបុស្តិ៍នគរបាល ដើម្បីសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់