ជប៉ុនៈ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោកស្រី Tomomi Inada ដាក់លិខិតលាលែងពីតំណែង ជាផ្លូវការហើយ នៅថ្ងៃសុក្រនេះ ជុំវិញរឿងព្យាយាមបិទបាំងព័ត៌មានកងទ័ពជប៉ុន ដែលកំពុងបំពេញបេសកម្ម នៅរក្សាសន្តិសុខ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងការលាលែងនេះ ត្រូវបានគេមើលឃើញថា នឹងផ្ដល់សម្ពាធកាន់តែធ្ងន់ទៅលើនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ ខណៈដែលរដ្ឋបាលរបស់លោក កំពុងប្រឈមនៅក្នុងរឿងអាស្រូវ ប្រើឥទ្ធិពលជួយ មិត្តភក្តិខ្លួនក្នុងការរកស៊ី។
សូមជំរាបថា លោកស្រី Tomomi Inada វ័យ ៥៨ឆ្នាំ បានដាក់លិខិតលាលែងពីមុខតំណែងទៅកាន់នាយករដ្ឋមន្ត្រី នៅថ្ងៃសុក្រនេះ ហើយលោកស្រី បានចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិជប៉ុន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ៕
មតិយោបល់