បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងប្រុសអាយុ០៦ឆ្នំាម្នាក់ប្រទះឃើញស្លាប់នៅអាងបន្ទប់ទឹកក្នុងផ្ទះ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះឈ្មោះ វ៉ារី សារ៉ា ភេទប្រុស អាយុ០៦ឆ្នាំ មានឪពុក ឈ្មោះ វុន វ៉ារី អាយុ៣៩ឆ្នាំ ម្ដាយឈ្មោះ ផុន សុភា អាយុ៣៩ឆ្នាំ នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះជាកូនទី០៣ ក្នុងចំណោមបងប្អូន០៣នាក់ ស្រី០២នាក់។
ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយបានប្រាប់សមត្ថកិច្ចថា ក្រោយពេលបាយថ្ងៃត្រង់រួចបានលង់លក់មួយភាំង ដោយមិនដឹងថាកូនប្រុសរបស់គាត់ទៅងូតទឹកអាងទេ នៅពេលក្រោកពីដេកបាត់កូន ពេលដើរទៅខាងក្រៅមិនឃើញ ទៅមើលក្នុងបន្ទប់ទឹកក្នុងផ្ទះឃើញសពកូនប្រុសអណ្តែតនៅក្នុងអាងទឹកក្នុងផ្ទះមិនដឹងជាលង់តាំងពីពេលណានោះទេ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា៖ អាងទឹកនោះមានកំពស់ជាងប្រហែល០១ម៉ែត្រនិងបណ្តោយប្រហែល០២ម៉ែត្រ មានទឹកពេញអាង សង្ស័យក្មេងលេងសាប៊ូធ្លាក់ចូលក្នុងអាងឬក៏ឈោងយកផ្តិលបណ្តាលច្រឡោតចូលកក្នុងអាងហើយក៏លង់ស្លាប់ ។ សពត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងអាឡោះអាល័យ ជាទីបំផុត ៕
មតិយោបល់