ព័ត៌មានជាតិ

Update៖ បាញ់សម្លាប់ទៀតហើយ…! លួចបាញ់ប្រហារជាច្រើនគ្រាប់ស្លាប់និងបម្រុងដុតសាកសពចោលដើម្បីបំបាត់ភស្តុតាង

កណ្ដាលៈ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធម៌ ខណៈដែលឃាតកលួចចូលបាញ់សម្លាប់ និងបម្រុងដុតសាកសពចោលដើម្បីបំបាត់ភស្តុតាង។

ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ដេក ដែលស្ថិតនៅក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជំហ៊ានដំបូងថាជនរងគ្រោះមានឈ្មោះ ហេង វ៉េងគា ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ វង្ស ផល្លា អាយុ៤៦ឆ្នាំមានកូនក្នុងបន្ទប់៤នាក់ស្រី២នាក់។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា កាលវេលាម៉ោងប្រហែលម៉ោង១និង៣០នាទីបានឮសម្លេងស្នូរកាំភ្លើង៣ទៅ៤គ្រាប់រហូតដល់ម៉ោង៥និង៣០នាទីប្រពន្ធរបស់គាត់(ជនរងគ្រោះ)បានទៅដាស់ដើម្បីហូបការហ្វេព្រោះដេកកន្លែងផ្សេងគ្នាស្រាប់តែឃើញប្តីរបស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយក៏ស្រែកផ្អើលអ្នកជិតខាងដែលជួលផ្ទះនោះដោយមិនស្គាល់មុខខ្មាន់កាំភ្លើងនោះទេ។
បើយោងតាមសមត្ថកិច្ចបច្ចេកទេសបានឲ្យដឹងទៀតថា ពាក់ព័ន្ធទៅនឹងករណីនេះជនសង្ស័យបានយកប្រេងនិងដុំឈើរុំក្រណាត់មានបំណងដុតកម្ទេចរោងនោះចោលតែដោយខ្លាចផ្អើលគេឯងក៏ធ្វើការបាញ់ប្រហារតែម្ដងទៅក្នុងការបាញ់នោះជនមិនស្គាល់មុខប្រើកាំភ្លើងម៉ាករ៉ូឡូរកឃើញក្បាលគ្រាប់ចំនួន៤គ្រាប់ត្រូវចំដងខ្លួនទាំង៤គ្រាប់ហើយជនសង្ស័យទំនងជាមានគុំនំតាំងពីពេលណាមកទេ។

ប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ជារៀងរាល់ថ្ងៃគាត់តែងតែដេកនៅរោងចំការខាងក្រោយផ្ទះ ពេលខ្លះកូនប្រុសដេកជាមួយតែពេលកើតហេតុនេះកូនមិនបានដេកជាមួយទេ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះឈ្មោះ ហេង វ៉េងគា ធ្វើការនៅក្រុមហ៊ុន ហ្វាម៉ា ហើយពីមុនមកធ្លាប់មានទំនាស់រឿងដីធ្លីបន្តិចបន្តួចផងដែរ ដោយបានស្តាប់ចម្លើយពីប្រពន្ធរបស់ជនរងគ្រោះ ហើយករណីនេះដែរអ្នកសារព័ត៌មានយើងនៅមិនទាន់បានព័ត៌មានលម្អិតនោះទេ ដោយលោកវរសេនីយ៍ ម៉ែន ចាន់រិទ្ធិ អធិការស្រុកកណ្តាលស្ទឹង បណ្តេញអ្នកសារព័ត៌មានចេញមិនឲ្យយកព័ត៌មាន និងថតរូបទេ។

សូមបញ្ជាក់ផងដែរ នៅស្រុកកណ្តាលស្ទឹងតែងតែមានករណីឃាតកម្មកាប់សម្លាប់ បាញសម្លាប់ ជាញឹកញ៉ាប់ ប៉ុន្តែនគរបាលស្រុកកណ្តាលស្ទឹង មិនដែលបានវែកមុខឃាតកបានទេ៕

មតិយោបល់