ព័ត៌មានជាតិ

ប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ប្តី ពីបទរកស៊ីគ្រឿងញៀន!!

បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនចំនួន១២កញ្ចប់នៅក្នុងបន្ទប់ដេក។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបាននិយាយថា ការចាប់ខ្លួនបុរសខាងលើធ្វើឡើងបន្ទាប់ពីមានបណ្តឹងផ្ទាល់មាត់របស់ស្ត្រីម្នាក់ជាប្រពន្ធ។

លោកបន្តថា ស្ត្រីដែលប្តឹងប្តីខ្លួនឯងមានឈ្មោះ ឆេង លៀង អាយុ៣៤ឆ្នាំ។ជនសង្ស័យជាប្តីមានឈ្មោះ លី ណា អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនឹងចាប់ខ្លួនមុខសញ្ញាខាងលើ សមត្ថកិច្ចក៏បន្តចាប់ខ្លួនស្ត្រីជាអ្នកប្រើប្រាស់ម្នាក់ទៀតផងដែរ ដកហូតថ្នាំញៀនប្រភេទទឹកកក១២កញ្ចប់តូចនិងសម្ភារៈប្រើប្រាស់មួយចំនួន៕

មតិយោបល់