ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួស!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក KIA VISTO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-6324 បើកបរដោយឈ្មោះ ឡឹក សាគន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល) នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបើកបរមកពីទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកឆ្កែកល់ជាប់ខាងក្រោមឡានរួចក៏ឈប់ បណ្តាលឲ្យរថយន្តធំ១គ្រឿងម៉ាក FUSO ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-2686 បើកបរដោយឈ្មោះ លីម ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបើកបរមកពីទិសខាងត្បូង បុកពីក្រោយពេញទំហឹងតែម្តង។ បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ចុះមកដល់រួចធ្វើការទៅតាមនីតិវិធីនៃច្បាប់ ចំណែកឯវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់