ព័ត៌មានជាតិ

កូន២នាក់របស់ជនជាតិកាណាដាអាយុ៤៩ឆ្នាំដែលវិជ្ជមានកូវីដ១៩នោះ មានតេស្តអវិជ្ជមានវីរុសកូវីដ១៩

ភ្នំពេញៈ យោងតាមផេក ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា លទ្ធផលតេស្តលើកូនបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩នោះ គឺ អវិជ្ជមាន គិតត្រឹមម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ។

សូមបងប្អូនរក្សាភាពហ្នឹងនរ កុំភ័យពេក ការបារម្ភលើសុខភាព ជាការត្រឹមត្រូវ ក៏ប៉ុន្តែយើងត្រូវយល់ដឹងថា មិនទាន់មានករណីឆ្លង នៅក្នុងសហគមន៌នៅឡើយទេ។ មានតែករណីនាំចូលលើជនបរទេសផ្សេងៗ ហើយនិងការឆ្លងពីបុគ្គលជនជាតិជប៉ុន មកបុគ្គលជនជាតិខ្មែរអាយុ៣៨ឆ្នាំតែម្នាក់ប៉ុណ្ណោះនៅខេត្តសៀមរាប ដែលគាត់មានសុខភាពធម្មតា បច្ចុប្បន្ននេះ គិតត្រឹមម៉ោងនិងថ្ងៃខែឆ្នាំខាងលើនេះ។ ក្រុមការងារ កំពុងបន្តកិច្ចការសំខាន់ៗ ទៀតយ៉ាងសកម្ម ហើយក្រសួង នឹងបន្តធ្វើបច្ចុប្បន្នភាពជូនសាធារណជនបន្ថែមទៀត បើមានការវិវត្តន៌ថ្មីណាមួយ៕

មតិយោបល់