ព័ត៌មានជាតិ

យ៉ាងហោចណាស់​ក៏​មាន​មនុស្ស ៥ ពាន់​នាក់​បាត់បង់​ជីវិត​ក្នុង​គ្រោះទឹកជំនន់​នៅ​ឥណ្ឌា​

​ញូវដេលី​៖​ទឹកជំនន់​និង​ការបា​ក់ដី​ដែល​បណ្តាល​មក​ពី​ភ្លៀង​យ៉ាង​ជោគជាំ​នា​ពេល​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​ត្រូវ​បាន​ឲ្យដឹង​តាមរ​យៈ​របាយការណ៍​ចុង​ក្រោយ​មក​ថា​បាន​ឆក់យក​ជីវិត​មនុស្ស​ដល់​ទៅ 5 000 នាក់​ដែល​ជា​ចំនួន​មួយ​គួរឲ្យ​រន្ធត់​យ៉ាងខ្លាំង​។​

​លោក Yashpal Arya រដ្ឋមន្ត្រី​ក្រសួង​គ្រប់គ្រង​មហន្តរាយ​បាន​និយាយប្រាប់​សារ​ពត៍​មាន​ថា​ប្រជាជន 5 000 នាក់​ត្រូវបាន​ជឿជាក់​ថា​បាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់​លើក​នេះ​។​ក្រុម​ប៉ូលីស​និង​អ្នក​ជួយសង្គ្រោះ​បាន​រំដោះ​បាន​ទាំងអស់​នូវ​ក្រុម​សាសនិក​ដែល​បាន​ធ្វើ​ធម្ម​យាត្រា​និង​បាន​ជាប់គាំង​នៅក្នុង​ប្រសាទ​ហិណ្ឌូ​មួយកន្លែង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​អ្នក​ឧតុនិយម​នៅតែ​ចេញ​ប្រកាស​ពី​វត្តមាន​ភ្លៀង​ដែល​នឹង​នៅតែ​បន្ត​ធ្លាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ខណ​ដែល​មនុស្ស 19 000 នាក់​កំពុង​តែ​តែលតោល​ខ្វះ​ជម្រក​និង​កន្លែង​សុវត្ថិភាព​សម្រាក់​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/india_flood1_zps80b1cd8f.jpg

មតិយោបល់