កំពង់ចាម: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សៀម បានបង្ក្រាបតាមដីកា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក ប៉ុក សុវណ្ណមុន្នី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៦៦ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថាៈកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានបង្ក្រាបតាមដីកា បទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈីម ឈា ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់៕
មតិយោបល់