ភ្នំពេញៈ មានករណីចាប់ឃាត់ខ្លួនបុរសវ័យចំណាស់ល្មោភកាមម្នាក់ ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីម្នាក់ដែលជាអនីតិជនក្រោមអាយុ១៥ឆ្នាំ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃដីឡូត៍គ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ យ ស ល ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ រីឯជនសង្ស័យឈ្មោះ ឆាយ យ៉ាន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយកាលពីម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ កុមារីរងគ្រោះបានដើរទៅទិញទឹកកក ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជួបជនសង្ស័យ ពេលនោះជនសង្ស័យបានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ រួចលេងប្រដាប់ភេទកុមារីរងគ្រោះ និងរំលោភរហូតបានសម្រេចចំនួន១ដង។
លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ ហើយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពក្បាលកោះ គ្រូពេទ្យប្រាប់ថាមានស្នាមដាច់រលាត់ រួចក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលកោះ។
រហូតដល់ម៉ោង១១ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាលកោះធ្វើការសាកសួរ និងធ្វើកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់