ព័ត៌មានកីឡា

ឡៅ ចន្រ្ទា និង វង្ស ណយ ផ្តួលដៃគូឲ្យសន្លប់ធំដូចគ្នា (វីដេអូ)

ការប្រកួតប្រដាល់គុនខ្មែរក្នុងជំនួបមិត្តភាពអន្តរជាតិរវាងកីឡាករនៃព្រះរាជាណាចក្រកម្ពុជា ២រូប កាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅលើសង្វៀនបឹងស្នោរ ខណ:ដែល ឡៅ ចន្រ្ទា និង វង្ស ណយ បានផ្តួលគូប្រកួតឲ្យសន្លប់ដូចគ្នា។

ពោលគឺ ឡៅ ចន្រ្ទា បានប្រើជើងទាត់ចំផ្ទៃមុខកីឡាករ ថេប ផាកន (ថៃ) ឲ្យសន្លប់បាត់បង់ស្មារតីនៅទឹកទី ២ ខណ:ដែលកូននាគ វង្ស ណយ បានប្រើកែងរ៉ូសទៅលើផ្ទៃមុខកីឡាករ ផេត សិលា (ថៃ) ឲ្យសន្លប់ធំដូចគ្នា នៅទឹកទី ៣៕

ខាងក្រោមនេះជាការប្រកួតរវាង វង្ស ណយ និង ផេត សិលា៖

https://www.youtube.com/watch?v=pCRUyBlThLI&feature=youtu.be

ខាងក្រោមនេះជាការប្រកួតរវាង ឡៅ ចន្រ្ទា និង ថេប ផាកន៖

https://www.youtube.com/watch?v=w_9p_Q2Xkh4

មតិយោបល់