ព័ត៌មានជាតិ

កម្ពុជា​-​ជប៉ុន​លើកលែង​ទិដ្ឋាការ​រយៈពេល​វែង​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​០៩​ខែ​ធ្នូ កន្លង​ទៅ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ពាក់ព័ន្ធ​នឹង​ការលើកលែង​ទិដ្ឋាការ​រយៈពេល​យូរ​សម្រាប់​កម្ពុជា​-​ជប៉ុន​។​

​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ជប៉ុន បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លើក​លែ​ក​ទិដ្ឋាការ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ចំនួន ៣០​ថ្ងៃ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​កម្ពុជា និង​ជប៉ុន​។ ការលើកលែង​ទិដ្ឋាការ​នេះ​នឹង​ត្រូវ​ប្រកាស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ឆ្នាំ ២០១៣ នៅក្នុង​ទីក្រុង​តូ​ក្យូ​។​
​ក្នុង​កិច្ចព្រមព្រៀង ក៏បាន​ផ្ដល់​នូវ​ទិដ្ឋាការ​ចេញ​-​ចូល​ចម្រើ​ដង​រយៈបេល​វែង ពី​១​ឆ្នាំ ទៅ ៣​ឆ្នាំ ដល់​អ្នក​កាន់​លិខិត​ឆ្លង​ដែរ​ធម្មតា នៃ​ប្រទេស​ទាំង​ពីរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការផ្ដល់​ទិដ្ឋាការ​ខាង​នេះ នឹង​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៣ នេះ​តទៅ​៕​
Cambodia

មតិយោបល់