ព័ត៌មានជាតិ

បុកទៀតហើយ! គ្រោះថ្នាក់ម៉ូតូបុកជាមួយកង់ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងកង់បណ្ដាលឲ្យស្រ្តី និងបុរសម្នាក់រងរបួសធ្ងន់ស្រាល ដោយភាគីខាងម៉ូតូបើកបរក្នុងល្បឿនលឿន ទើបមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយកង់តែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨០ ចំណុចមុខវត្តពេជ្រម្កុដ ស្ថិតនៅក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ផ្លាកលេខ ភ្នំពេញ 1CQ-1449 បើកបរដោយឈ្មោះគាន់ រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល(មិនពាក់មួកសុវត្ថិភាព)។ បើកបរមានទិសដៅពីកើតទៅលិច ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយកង់១គ្រឿងដែលកំពុងជិះធ្លងផ្លូវ បើកបរ ដោយឈ្មោះ ហ៊ឹក ចន្នី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពដដែលបានបន្តទៀតថា ករណីនេះបណ្ដាលឲ្យរបួសធ្ងន់១នាក់(ស្រី) របួសស្រាល១នាក់(ប្រុស) ខូចខាតម៉ូតូ១គ្រឿង និងកង់១គ្រឿង។ ឆ្លងតាមការពិនិត្យនៅកន្លែងកើតហេតុជាក់ស្ដែងករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមC១២៥ បើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន មានល្បឿនលឿន។

ក្រោយពីកើតហេតុ សមត្ថកិច្ចក៏បានទៅដល់ហើយធ្វើការវាស់វែង រួចក៏យកម៉ូតូ និងកង់ជនរងគ្រោះមករក្សាទុកនៅប៉ុស្តិ៍នគរបាល រងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់