កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូសណ្តោងរម៉កជិះគេចរថយន្ត ជ្រុលចង្កូតទៅបុកដើមអំពិលទឹកបារាំង(ច័ន្ទគិរី) បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤៩-៥០ ស្ថិតក្នុងភូមិព្រៃស្លឹក ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចំពោះសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់