ព័ត៌មានជាតិ

អ្នកខេត្តព្រះសីហនុត្រៀមខ្លួនរួចនៅ សមត្ថកិច្ចរកឃើញ អ្នកបើកបររថយន្តគ្មានបណ្ណបើកបរជាច្រើននាក់

ព្រះសីហនុៈ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងអនុវត្តចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាកុលអ្នកបើកបររថយន្ត និងត្រួតពិនិត្យអ្នកបើកបររថយន្ត គ្មានបណ្ណបើកបរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច មុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ជាលទ្ធផល៖
– ត្រួតពិនិត្យអាកុលអ្នកបើកបររថយន្តចំនួន ៣៦នាក់ លទ្ធផល (អវិជ្ជមាន) ។
– ត្រួតពិនិត្យអ្នកបើកបររថយន្ត គ្មានបណ្ណបើកបរចំនួន ១៤គ្រឿង បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

មតិយោបល់