ព័ត៌មានជាតិ

ករណីបាត់ក្មេងស្រីនៅប៉ៃលិន មិនមានដូចពាក្យចចាមអារ៉ាមនោះទេ!!

ប៉ៃលិនៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានព័ត៌មានថា មានករណីចាប់កូនក្មេង នៅចំណុចសាលារៀនអនុវិទ្យាល័យផ្សារព្រំ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្មេងសង្ស័យរងគ្រោះឈ្មោះ អ៊ុយ ស្រីលីវ ភេទស្រី អាយុ៦ឆ្នាំ មុខរបរសិស្ស មានឱពុកឈ្មោះ ទ្រី គឹមអ៊ុយ អាយុ ៥៤ឆ្នាំ និងម្តាយឈ្មោះ ទ្រី យឿន អាយុ ៤០ឆ្នាំ មានទីលំនៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ នគរបាលបុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ និងអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងជំនាញសន្តិសុខ និងជំនាញប្រឆាំងភេរវៈកម្ម នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវ និងឲ្យដឹងថា ក្មេងស្រីខាងលើបានចេញពីសាលា រួចដើរតាមផ្លូវត្រលប់មកផ្ទះវិញ ពេលនោះមានបុរសមិនស្គាល់មុខចំនួនម្នាក់ ពាក់អាវពណ៌ខ្មៅ ខោស បានដើរតាមពីខាងក្រោយ ក្មេងនោះភ័យ ក៏បានរត់ចូលផ្ទះប្រជាពលរដ្ធ នៅក្បែរនោះ ទើបមានការឆោឡោ ថាមានករណីចាប់ក្មេងតែម្តង ទើបបណ្តាលឲ្យផ្អើលដល់ប្រជាពរដ្ធ ឪពុកម្តាយ និងម៉ូតូឌុបជាច្រើន តាមរកមុខមនុស្សដែលដើរពីក្រោយនោះ តែរកមិនឃើញនោះទេ ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ហេតុការណ៍ចាប់ក្មេងខាងលើ ពុំមានកើតឡើងដូចពាក្យចចាមអារ៉ាមនោះទេ ៕

មតិយោបល់