បាត់ដំបងៈ លោក ហៀង ប៊ុនថា អធិការរងស្រុកថ្មគោល បានប្រាប់ភ្នាក់ងារPost New ថា នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីព្រឹក មានករណីជនមិនស្គាល់មុខបានដើរចាប់កូនក្មេង ពួកគេបានហៅក្មេងស្រីម្នាក់ឲ្យមកជិះឡានជាមួយ តែក្មេងនោះបានប្រកែកមិនព្រមទៅ ហើយពួកគេក៏បានដេញចាប់ តែសំណាងល្អក្មេងនោះរត់រួចខ្លួន។
លោកអធិការរងបានបញ្ជាក់បន្ថែមថា កម្លាំងជំនាញកំពុងធ្វើការសើបអង្កេត ដើម្បីធ្វើការចាប់ខ្លួនជនសង្ស័យឲ្យបាន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់