ព័ត៌មានជាតិ

អ្នកព្រែកឯង! បន្តិចទៀតមានភ្លើងវិញហើយ

ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង៦ និង៣៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៧(GS7-F11) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលកំហូចក្បាលកាបខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖១.ភូមិតាព្រហ្ម សង្កាត់ព្រែកឯង , ២.ផ្លូវព្រែកប្រា ផ្លូវលេខ៣៩៨ ផ្លូវលេខ៣៩៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ,៣.ភូមិកោះក្របី ភូមិចំពុះក្អែក ភូមិបោះអង្គញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់បានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៨ និង៣០ នាទីយប់៕

មតិយោបល់