ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើអាវុធខ្លីបាញ់ភ្ជុងគំរាមយកម៉ូតូ និងរក្សាទុកសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយខុសច្បាប់ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ (ប្រើ អាវុធខ្លីបាញ់ខ្យល់ភ្ជុងគំរាមយកម៉ូតូ) ចំណុចមុខសាលាSOS ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទី បង្កឡើងដោយជនសង្ស័យ ០៣នាក់ គេចខ្លួន០១នាក់ ឈ្មោះ ម៉ាប់ ។

ជនសង្ស័យ២នាក់៖
១/ឈ្មោះ ណន មាស ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
២/ឈ្មោះ រ៉ន ប្រុសនន់ ហៅ លន់ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអណ្តូង១ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានសារធាតុញៀន)។

ជនសង្ស័យបានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់ខ្យល់ភ្ជុងគំរាម យកម៉ូតូពីជនរងគ្រោះឈ្មោះ ស៊ីម សារ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់ផ្ទះសង់ថ្មី ផ្លូវម៉ៅសេទុង សង្កាត់បឹងឡាង ខណ្ឌទួលគោក ។

សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ1DO821 ។
សម្ភារៈបន្សល់ទុក៖
-អាវុធខ្លីបាញ់ខ្យល់០១ដើម មានបង់០១
-ក្រាមសថ្លា០២កូនថង់តូច
-ម៉ូតូ០១គ្រឿង ម៉ាកXT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BB-4863 និងម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1O-0967(របស់ជនសង្ស័យ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់