ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកកង់ បណ្តាលឲ្យបុរសចំណាស់ម្នាក់ ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧០-១៧១ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ មានរថយន្ត១គ្រឿង បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានបុកអ្នកជិះកង់ពីក្រោយ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ រថយន្តបង្ក មិនស្គាល់ភិនភាគបានបើកគេចខ្លួនបាត់ស្រមល។
ជនរងគ្រោះឈ្មោះ ស្រី ផេន ភេទប្រុស អាយុ៦៥ឆ្នាំ ស្នាក់នៅ ភូមិបន្ទាយក្រោម ឃុំ ស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានទៅដល់ភ្លាម ជនរងគ្រោះមិនទាន់ស្លាប់ទេនៅអង្គុយ បន្ទាប់មកភ្លាមៗរថយន្តសង្គ្រោះបន្ទាន់ទៅដល់កន្លែងកើតហេតុ រៀបចំលើកជនរងគ្រោះដាក់លើរថយន្ត ពេលនោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាម។ សមត្ថកិច្ចយើង បានលើកដាក់មកចិញ្ចើមថ្នល់ រងចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់